linhmalyn

@user2754116

0 Followers
0 Following

Machine Learning Part I

អត្ថបទ សរសេរមួយនេះ នឹងនិយាយរៀបរាប់ អំពីការប្រើប្រាស់ បច្ចេទេសមួយដែលត្រូវបានគេហៅថា Machine Learning ។ យើងសង្ឃឹមថា អត្ថបទនេះ នឹងអាចគន្លឹះ បន្ដិចបន្ដួចក្នុងការបកស្រាយជាខេមរភាសា ក្នុងបច្ចេទេសមួយនេះ ។ទោះបីជាយ៉ាង គ្រប់ការបកស្រាយ រឺបទបង្ហាញណាក៏ដោយ រមែងតែងតែតែមានកំហុស ឆ្គង ខ្វះចន្លោះ ទៅការរៀបរាប់ អក្ខាវិរុទ្ធ ហេតុដូចនេះ មុនដំបូងនឹងចាប់ផ្ដើម ខាងក្រុមការងាររបស់យើង សូមអភ័យទោសជាមុនបើសិនជាកើតមាន ការកើតឡើងនូវកំហុសឆ្គងទាំងដោយ ប្រការណាមួយ ។ ហេតុអ្វីបានជាយើងត្រូវការជ្រើរើសប្រើប្រាស់ Machine Learning ? ជាបឋម នឹងចាប់ផ្ដើមនិយាយ រៀបរាប់អំពី ពាក្យមួយឃ្លាខាងលើនេះ (Machine Learning)យើងសុំបើករង្វង់ក្រចកបន្ដិចថា នាពេលបច្ចុប្បន្ននេះ Mahchine Learning ត្រូវការគេយកមកប្រើ ប្រាស់កាន់តែច្រើនៗ ទៅនឹងជីវិតរស់នៅបច្ចុប្បន្ន ។ តួយ៉ាងតាម បណ្ដាញសង្គម ហ្វ៊េកបុកធំៗ រាប់បញ្ចួលទាំងហ្វ៊េកបុក (Facebook) ថ្វីនធឺ (Twitter) សុទ្ធតែប្រើប្រាស់ Machine Learning ដើម្បីជួយសំរួលដល់ការគ្រប់គ្រង ការចែងចែក ការកំណត់សំគាល់ រូបភាពមនុស្ស ការស្វែងរក គនីណក្លែងក្លាយ -ល- ។ ទាំងអស់នេះហើយ សបញ្ចាក់អោយឃើញថា Machine Learning ពិតជាមានសារះសំខាន់ខ្លាំងណាស់ នេះនៅមិនទាន់និយាយ រៀបរាប់ដល់ការប្រើប្រាប់ Machine Learning សំរាប់ខាងបច្ចេទេស សុខាភិបាល ឬ យោធាផង ។ តើអ្វីទៅដែលហៅថា Machine Learning ? មុននឹងយើងធ្វើការបកស្រាយនិយ័មនៃពាក្យខាងលើនេះ យើងសូមពន្យល់នៅបកស្រាយដ៏សាមញ្ញាញមួយ នូវភាពខុសគ្នារវាង ម៉ាសុីននឹងទៅមនុស្សជាតិយើង ។ ហេតុអ្វីយើងត្រូវការបកស្រាយពន្យល់ លើភាពខុសគ្នាបែបនេះធ្វើអ្វី ? ពីព្រោះថាវាជាដំនើរ ដើមទង ដើម្បីឈានឆ្ពស់ទៅរកគោលគំនិតក្នុងការបង្កើតអោយចេញជាមាននៅអ្វីដែលយើង ហៅថា Machine Learning នោះឯង។ មនុស្សជាតិយើងអាចរីកច្រើន នឹងមានភាពខុសស្រលះពីសត្វមកដល់បច្ចុបន្បន្ននេះត្រង់ថា បទពិសោធន៍នេះជីវិត ។ ​បទពិសោធន៍ក្នុងជីវិត អាចរៀបរាប់​ពីបទ​ពិសោធន៍​របស់​ខ្លួន ទៅ​ឲ្យ​ក្មេងៗ​ជំនាន់ក្រោយ​អាច​រៀនសូត្រ​ពីបទពិសោធន៍​នេះ​បាន។ ​ផ្អែក​លើ​មេរៀន និង​បទពិសោធន៍ ដែល​ទទួលបាន​ពី​មនុស្ស​ចាស់​ជំនាន់មុន ក្មេងជំនាន់ក្រោយ​អាច​សិក្សា​ស្វែងយល់​និង​រកឃើញ​នូវ​បទពិសោធន៍​កាន់តែ​ថ្មីៗ និង​កាន់តែ​​ជឿនលឿន​ជាង​មនុស្ស​ជំនាន់មុន​ រួចហើយ​​​ផ្ទេរ​បទពិសោធន៍​អស់ទាំងនេះ​​ទៅ​ឲ្យ​ក្មេង​ជំនាន់ក្រោយៗ​ជា​បន្ត​ទៅទៀត។ មានន័យថាតាមរយះបទពិសោធន៍កន្លះមក មនុស្សអាចយកទៅសិក្សា នឹងដោះស្រាយបញ្ហាចំពោះមុខដែលអាចកើតមានឡើង ឬមួយក៏កំពុងតែកើតឡើងផ្ទាល់នៅចំពោះ ។ តាមរយះគោលគំនិតខាងលើនេះទើប បង្កើតអោយមាន*** Machine Learning*** ។ Machine Learning គឺគោលគំនិត ឬមួយក៏ជា បច្ចេទេស ដែលមាន ក្បូនដោះស្រាយ (Generic Algorithms) កើតចេញពីការសិក្សាទិន្ន័យ ដោយយើងពុំចាំបាច់ ត្រូវការចំនាយពេលសរសេរកូដដាក់អោយម៉ាសុីនដើម្បី អោយវា ផ្ដោតទៅលើ ចំនោទបញ្ហាពិសេសណាមួយនោះទេ​ត្រង់ន័យចង់មានន័យថា ក្រោយពេលតែម៉ាសុីនធ្វើការសិក្សា ទិន្ន័យ ឬមួយយើងអាចហៅជាភាសាសាមញ្ញាញបានថា ធ្វើការរៀនសូត្រនៅបទពិសោធន៍ រួច វានឹងអាចធ្វើការដោះស្រាយ បញ្ហាណាមួយ នោះដោយធ្វើការបង្កើត ក្បូនដោះស្រាយដោយខ្លួនវាផ្ទាល់ដោយពឹងផ្អែកទាំងស្រុងទៅលើ ការសិក្សាទិន្ន័យដែលវាបានប្រមូលយកបាន។

linhmalyn
0 Comments