TheapKa (ធៀបការ) គឺជាកម្មវិធីគ្រប់គ្រងពិធីមង្គលការបែបឌីជីថលដែលផ្តល់នូវភាពងាយស្រួលនិងទំនើបសម្រាប់គូស្វាមីភរិយាថ្មី។ តាមរយៈ TheapKa អ្នកអាចបង្កើតលិខិតអញ្ជើញបែបឌីជីថលដ៏ស្រស់ស្អាត ហើយចែករំលែកបានយ៉ាងងាយស្រួលតាមរយៈតំណ (Link) ទៅកាន់ភ្ញៀវទាំងក្នុងនិងក្រៅប្រទេស។
បន្ថែមពីនេះ TheapKa ក៏មានមុខងារពិសេសៗជាច្រើនទៀតដូចជា៖
- ការគ្រប់គ្រងបញ្ជីឈ្មោះភ្ញៀវ៖ អាចស្វែងរកឈ្មោះភ្ញៀវបានរហ័ស ព្រមទាំងអាចនាំចូលនិងនាំចេញជាFile Excel បាន។
- ការគ្រប់គ្រងចំណងដៃ៖ អាចស្កេនធៀបដើម្បីកត់ត្រាចំណងដៃបានភ្លាមៗ និងដឹងពីចំនួនទឹកប្រាក់សរុបទាំងប្រាក់រៀលនិងប្រាក់ដុល្លារ។
- ស្កេន QR Code៖ ភ្ញៀវអាចស្កេន QR Code នៅលើធៀបការដើម្បីមើលទីតាំងកម្មវិធី។
TheapKa ផ្តល់ជូននូវគំរូធៀបការជាច្រើនម៉ូត ហើយមានក្រុមការងារត្រៀមចាំគាំទ្រ ម្ភៃបួនម៉ោងលើម្ភៃបួនម៉ោង (២៤/៧) ផងដែរ។

Tep Sothea