How to be a software engineer? តើធ្វើដូចម្តេចដើម្បីក្លាយជា software engineer?
តាមបទពិសោធន៍ដែលខ្ញុំធ្លាប់បានឆ្លងកាត់ រួមផ្សំជាមួយការសិក្សារស្រាវជ្រាវបន្ថែមទៀត ដើម្បីអោយត្រូវនិងសង្គមបច្ចុប្បន្ន។ មានចំណុចមួយចំនួនដែលយើងត្រូវធ្វើ ដើម្បីក្លាយជា software engineer។ There are Education, Learn Programming Languages and Practice, Specialize, Internships, Stay Updated and Continuous Learning, Build Soft Skills and Build a Portfolio and Networking.
- ការអប់រំ - Education:
- ដោយសារក្រុមហ៊ុនដែលរើសបុគ្គិល ផ្នែក software engineer ភាគច្រើនទាមទាអោយបេក្ខជន មានកំរិតសិក្សា បញ្ញាបត្រផ្នែក វិទ្យាសាស្ត្រកុំព្យូទ័រ (computer science), វិស្វកម្មសូហ្វវែរ (software engineer) ឬផ្នែកផ្សេងទៀត ដែលពាក់ព័ន្ធ software engineer ផងដែរ។
- ហើយការអប់រំផ្លូវការអាចផ្តល់ឱ្យអ្នកនូវមូលដ្ឋានគ្រឹះដ៏រឹងមាំនៅក្នុងគោលការណ៍វិទ្យាសាស្ត្រកុំព្យូទ័រ និងភាសាសរសេរកម្មវិធី (programming languages) ។
- ប្រសិនបើការអប់រំផ្លូវការមិនមែនជាជម្រើស អ្នកក៏អាចរៀនតាមរយៈវគ្គសិក្សាអនឡាញវគ្គបណ្ដុះបណ្ដាលរយះពេលខ្លី ឬការសិក្សាដោយខ្លួនឯងផងដែរ។
- ការរៀន Programming Languages និងការអនុវត្ត- Learn Programming Languages and Practice:
- រៀនជំនាញ Programming Languages ដែលកំពុងពេញនិយមដូចជា Python, Java, ឬ JavaScript។
- ស្វែងយល់ពីមូលដ្ឋានគ្រឹះនៃក្បួនដោះស្រាយ (algorithms) និងរចនាសម្ព័ន្ធទិន្នន័យ (data structures) ដោយសារវាមានសារៈសំខាន់ក្នុងការអភិវឌ្ឍន៍កម្មវិធី (software development)។
- បន្ទាប់ពីរៀន programming Languages ណាមួយហើយ យើងត្រូវអនុវត្តអោយបានច្រើន យើងអាចចាប់ផ្តើមជាមួយគម្រោងតូចៗ ហើយដោះស្រាយតូចៗ បន្តិចម្តងៗ។
- ជំនាញ - Specialize:
- Software engineer គឺជាជំនាញមួយដែលធំទូលំទូលាយ។ ពីព្រោះជំនាញនេះមានមុខងារជាច្រើនដូចជា web development, mobile app development, machine learning, ឬ cybersecurity ដូចនេះ យើងគួរ ពិចារណាទៅលើមុខងារ ណាមួយដែលអ្នកចូលចិត្ត ហើយត្រូវនិងសមត្ថភាព ឬជាជំនាញក្នុងក្តីស្រមៃជាដើម។ ហើយអ្នកក៏គួរមើលទៅលើ តម្រូវការទីផ្សារ នាសម័យបច្ចប្បន្នផង ។
- កម្មសិក្សា - Internships :
- Internships អាចជួយផ្តល់ឧកាស ក្នុងការអនុវត្តជាក់ស្តែងជាមួយ Project ពិត ដើម្បីជួយឱ្យយើងយល់អំពី ការអនុវត្តការងារជាក់ស្តែង ការធ្វើការជាក្រុម និងការបង្កើតបណ្តាញការងារផងដែរ។
- បន្តធ្វើបច្ចុប្បន្នភាព និងការរៀនសូត្របន្ត - Stay Updated and Continuous Learning:
- បច្ចេកវិទ្យាមានការវិវឌ្ឍលឿនមែនទែន ដូច្នេះហើយ ការបន្តធ្វើបច្ចុប្បន្នភាព គឺពិតជាសំខាន់ណាស់ ដូចនេះហើយយើងត្រូវដឹងអំពីការ Update ថ្មីទាក់ទងនិង បច្ចេកទេសដែលយើងកំពុងប្រើប្រាស់ និង Tool ឬ AI ដែលអាចជួយការងារផ្នែក software engineer អោយកាន់តែលឿន និងល្អប្រសើរជាងមុន ។
- ដើម្បីតាមដាន ព័ត៌មានបច្ចេកវិទ្យាថ្មី យើងអាចចូលរួមសន្និសីទបច្ចេកវិទ្យា និងចូលរួមក្នុង Community online ផងដែរ។
- ជា Software Engineer យើងត្រូវមានការ ប្តេជ្ញាចិត្ត និងបើកចិត្តអោយទូលាយ ក្នុងការរៀនសូត្រ បច្ចេកវិទ្យាថ្មី ទទួលយកវគ្គសិក្សាកម្រិតខ្ពស់ (advanced courses) និងបន្តការសិក្សា ដើម្បីរក្សាការប្រកួតប្រជែងនៅ ក្នុងទីផ្សារការងារ។
- បង្កើតជំនាញទន់ - Build Soft Skills:
- ការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាព ការដោះស្រាយបញ្ហា និងការធ្វើការងារជាក្រុមគឺជាជំនាញចាំបាច់សម្រាប់ software engineers។
- អនុវត្តការប្រាស្រ័យទាក់ទងគ្នាអំពីគំនិតបច្ចេកទេសអោយច្បាស់ និងការសហការប្រកបដោយប្រសិទ្ធភាពជាមួយក្រុមការងារ។
- ដើម្បីបង្កើតជំនាញទន់ យើងអាចសិក្សាដោយខ្លួនឯងតាមរយះ Online, Book, Conference
- បង្កើត Portfolio និងបណ្តាញ- Build a Portfolio and Networking:
- បង្ហាញជំនាញ និងគម្រោងរបស់អ្នកតាមរយៈគេហទំព័រ portfolio ឬ online profiles ដូចជា LinkedIn និង GitHub ។
- ការបង្ហាញ Portfolio ឬ profiles អាចជួយឱ្យនិយោជក ឬរើសបុគ្គិល បានឃើញ ពីសក្តានុពលរបស់យើងបាន។
- ភ្ជាប់ទំនាក់ទំនង ជាមួយអ្នកជំនាញខាងផ្នែក Software Engineer នៅតាម networking events, កិច្ចប្រជុំ និងវេទិកាអនឡាញ អាចផ្តល់អោយយើង នៅឱកាសការងារដ៏ល្អជាច្រើន និងការណែនាំពីបទពិសោធន៍ការងាររបស់ពួកគេ មកកាន់យើងផងដែរ។
សូមចាំថា ដំណើរឆ្ពោះទៅកាន់ការក្លាយជា software engineer ឬ វិស្វករផ្នែកទន់ ទាមទារការលះបង់ ការតស៊ូ និងឆន្ទៈក្នុងការរៀន និងសម្របខ្លួនទៅនឹងបញ្ហាប្រឈមថ្មីៗ។ សំណាងល្អ!
Remember, the journey to becoming a software engineer requires dedication, persistence, and a willingness to learn and adapt to new challenges. Good luck!
Follow for more.
Youtube Video: Click Here > https://youtu.be/X8evBA0w8-g?si=zMryiadXazq-C_tN