ការវិវត្តន៍នៃឧស្សាហកម្ម - Evolution of industry

1 Comments
តើការវិវត្តនៃ ឧស្សាហកម្មមានប៉ុន្មាន? អ្វីខ្លះ? ហើយបច្ចប្បន្នជាឧស្សាហកម្មអ្វី? 

នេះជាចំណេះដឹងទូទៅមួយ ដែលយើងគ្រប់គ្នាគួរយល់ដឹង

ជាពិសេស ប្អូនៗដែលកំពុងជ្រើសរើសជំនាញ ឬមុខវិទ្យាសម្រាប់សិក្សានៅសកលវិទ្យាល័យ។

បើប្អូនៗយល់ដឹងច្បាស់ពី ឧស្សាហកម្មនាពេលបច្ចប្បន្ន វាអាចជួយប្អូនៗក្នុងការជ្រើសរើសជំនាញ

ឬមុខវិទ្យា សិក្សាបានត្រឹមត្រូវ។

ហើយនៅពេលរៀនចប់ ប្អូនៗនិងអាចទទួលបានឧកាសការងារច្រើន និងប្រាក់ខែខ្ពស់

ក៏ដូចជាឧកាស អាហារូបករណ៍ ជាច្រើន ទាំងក្នុង នឹងក្រៅប្រទេសផងដែរ។

មកដល់ពេលបច្ចប្បន្ន ឧស្សាហកម្មមានការវិវត្តន៍ ចំនួន ៤ដងហើយ។ 

Image

  • ឧស្សាហកម្ម 1.0 គឺការប្រែប្រួលឧស្សាហកម្មលើកទីមួយ ដែលកើតឡើងនៅចុងសតវត្សទី 18

ដល់ដើមសតវត្សទី 19។ ហើយជាការផ្លាស់ប្តូរពីសេដ្ឋកិច្ចកសិកម្មទៅជាសេដ្ឋកិច្ចឧស្សាហកម្ម

ដោយប្រើប្រាស់ថាមពលចំហាយ និងម៉ាស៊ីន ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម។ Image

  • ឧស្សាហកម្ម 2.0 : គឺជាឧស្សាហកម្មបដិវត្តន៍លើកទីពីរ ដែលកើតឡើងនៅ ចុងសតវត្សទី 19

ដល់ដើមសតវត្សទី 20។

ចំណុចសំខាន់នៃឧស្សាហកម្ម 2.0 គឺ អគ្គិសនី និងខ្សែផលិតកម្មដែលបានផ្លាស់ប្តូរការ

ផលិតឲ្យមានទំនើបភាព និងដឹកនាំឲ្យប្រទេសឧស្សាហកម្មមានកំណើនរហ័ស។ Image

  • ឧស្សាហកម្ម 3.0 : គឺជាឧស្សាហកម្មឌីជីថល ឬហៅបានថា បដិវត្តន៍កុំព្យូទ័រ។ បានចាប់ផ្តើមពីឆ្នាំ 1970 មកដល់ 2010 - 2011។

អត្ថប្រយោជន៍ធំបំផុតរបស់ឧស្សាហកម្ម 3.0 គឺធ្វើឲ្យការផលិត ឆ្លាតវៃជាងមុន មានប្រសិទ្ធភាពខ្ពស់

និងចំណាយទាប, ហើយបើមើលទៅវិស័យ IT វិញ វាជាជំហានសំខាន់ដែលនាំមកនូវ សម័យឌីជីថល

ដែលយើងកំពុងរស់នៅដូចសព្វថ្ងៃ។ Image

  • ឧស្សាហកម្ម 4.0 គឺ បានចាប់ផ្តើមពីឆ្នាំ ២០១១ មកដល់បច្ចុប្បន្ន។

វាជាការប៉ះពាល់ដ៏ធំបំផុតនៃបច្ចេកវិទ្យាទំនើប ដែលកំពុងផ្លាស់ប្តូរឧស្សាហកម្មទាំងមូល ឲ្យកាន់តែឆ្លាតវៃ ។

លក្ខណៈសំខាន់ៗនៃឧស្សាហកម្ម 4.0៖

  • Internet of Things (IoT): គឺជាការប្រើប្រាស់ ឧបករណ៍ និងម៉ាស៊ីនភ្ជាប់គ្នាតាមអ៊ីនធឺណិត ឲ្យធ្វើការ បញ្ជូនទិន្នន័យ និងគ្រប់គ្រងដោយស្វ័យប្រវត្តិ។ Image

  • Artificial Intelligence (AI) & Machine Learning: ប្រើប្រាស់ AI ដើម្បីវិភាគទិន្នន័យ និងសម្រេចចិត្តដោយខ្លួនឯង។ Image

  • Big Data & Cloud Computing: ទិន្នន័យដ៏ច្រើនត្រូវបានផ្ទុក និងដំណើរការលើ Cloud និងផ្តល់ភាពងាយស្រួលដល់ការប្រើប្រាស់។ Image

  • Automation & Robotics: ប្រើម៉ាស៊ីនរ៉ូបូត និងប្រព័ន្ធស្វ័យប្រវត្តិ ដើម្បីបន្ថយកម្លាំងការងារដោយដៃ និងបង្កើនល្បឿនផលិតកម្ម។ Image

👉 ឧស្សាហកម្ម 4.0 កំពុងធ្វើឲ្យ រោងចក្រ កសិកម្ម សេវាកម្ម និងអាជីវកម្ម ប្រែក្លាយទៅជាឌីជីថល និងបង្កើនប្រសិទ្ធភាព ក៏ដូចជាកាត់បន្ថយចំណាយ។

ហើយបច្ចុប្បន្ននេះក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ បានចេញសេក្តីអំពាវនាវ​ ការលើកទឹកចិត្ត​​ អោយសិស្សានុសិស្ស​ពិចារណា​ចាប់យកការសិក្សាជំនាញឌីជីថល។​ Image

ដូចនេះហើយប្អូនៗគួរតែពិចារណាទៅ​ លើជំនាញ​ឌីជីថល​ ដើម្បីជាផ្នែកក្នុ​​ង អភិវឌ្ឍប្រទេសជាតិយើង​​​ ក្នុងសម័យឧ​​​ស្សាហកម្ម 4.0​ នេះផងដែរ។

ផ្តល់អាហារូបករណ៍៖ 

Image

ផ្តល់ថវិកាសិក្សាដោយមិនគិតការប្រាក់៖

Image

បើប្អូនៗចូលចិត្តវីដេអូនេះ សូមចុច like និង Share ទៅកាន់មិត្តភ័ក្រ និងបងប្អូន ដើម្បីអោយគាត់បានទស្សនាវីដេអូនេះ ទាំងអស់គ្នា។

Youtube: https://youtu.be/P0xHXEbUFOo

Soytry MEY
Soytry MEY commented

Than you for shearing bong ❤️