ប្រវត្តិនៃភាសា Java

0 Comments

ប្រវត្តិនៃភាសា Java - ពី Oak ដល់ Java 24

Image

ការចាប់ផ្តើមរបស់ភាសា Java

Java គឺជាភាសាកម្មវិធីដែលមានប្រជាប្រិយភាពខ្លាំង ត្រូវបានបង្កើតឡើងដោយលោក James Gosling។ លោកជាបុគ្គលិកធ្វើការនៅក្រុមហ៊ុន Sun Microsystems នៅក្នុងគម្រោងស្រាវជ្រាវមួយឈ្មោះថា Green Project នៅឆ្នាំ ១៩៩១។ គម្រោងនេះបានប្រើភាសាមួយដែលមានមូលដ្ឋានឈរលើភាសា C និង C++។ ដំបូងឡើយភាសានេះឈ្មោះថា Oak បន្ទាប់ពីលោកបានឃើញដើម Oak តាមរយៈបង្អួចការិយាល័យរបស់លោកក្នុងក្រុមហ៊ុន Sun។ តែឈ្មោះនេះត្រូវបានប្តូរតាមសំណើររបស់មិត្តរួមការងាររបស់លោកទៅជា Java វិញបន្ទាប់ពីលោកចេញពីហាងកាហ្វេ ហើយក៏មានឈ្មោះថា Java រហូតមកដល់សព្វថ្ងៃនេះ។

ការងាររបស់ Green Project មានការលំបាកខ្លាំងជាហេតុធ្វើឲ្យកិច្ចព្រមព្រៀងសំខាន់មួយរបស់ក្រុមហ៊ុន Sun ត្រូវបានប្រគល់ឲ្យក្រុមហ៊ុនដទៃ។ ការងាររបស់ Green Project ស្ទើរតែដួលរលំទៅហើយ តែសំណាងល្អនៅឆ្នាំ ១៩៩៣ World Wide Web បានលេចធ្លោឡើងបានធ្វើឲ្យអ្នកធ្វើការនៅក្រុមហ៊ុន Sun មើលឃើញយ៉ាងច្បាស់ពីអនុភាពនៃការប្រើប្រាស់ Java ដើម្បីបង្កើត Web Page វាបានធ្វើឲ្យគម្រោងនេះដើរសារជាថ្មីវិញ។

ភាសា Java ត្រូវបានរចនាឡើងដោយមានភាពចល័តបាន សុវត្ថិភាព និងភាពឯករាជ្យនៅលើថ្នាលនីមួយៗ ហើយគេមានពាក្យស្លោកមួយគឺ៖ "Write Once, Run Anywhere" (មានន័យថា៖ "សរសេរតែម្តងហើយអាចដំណើរការនៅគ្រប់ថ្នាល")

កំណែទម្រង់របស់ភាសា Java

ឆ្នាំកំណែការពិពណ៌នា
១៩៩៥Java 1.0ការចេញផ្សាយជាសាធារណៈលើកដំបូងជាមួយ Applets និង HotJava Browser
១៩៩៦JDK 1.0បន្ថែមនូវ Libraries មួយចំនួនដូចជា៖ AWT, I/O, Networking
១៩៩៧JDK 1.1បន្ថែមនូវមុខងារមួយចំនួនដូចជា៖ Inner classes, JavaBeans, JDBC, RMI
១៩៩៨Java 2 (J2SE 1.2)បន្ថែមនូវមុខងារមួយចំនួនដូចជា៖ Collections framework, Swing, strictfp
២០០៤Java 5 (1.5)បន្ថែមនូវមុខងារមួយចំនួនដូចជា៖ Generics, enhanced for-loop, annotations
២០០៦–២០១១Java 6 & 7ធ្វើឲ្យប្រសើរឡើងវិញនូវ JVM, scripting, NIO.2, try-with-resources
២០១៤Java 8បន្ថែមនូវមុខងារមួយចំនួនដូចជា៖ Lambdas, Streams API, new Date/Time API
២០១៧ឡើងJava 9–17បន្ថែមនូវមុខងារមួយចំនួនដូចជា៖ Module system, JShell, local variable inference (var), new release cycle
២០២៥Java 24ការចេញផ្សាយចុងក្រោយជាមួយនឹងការកែលម្អថ្មី និង Roadmap ដែលមានរយៈពេលវែង

ចំណុចខ្លាំងរបស់ភាសា Java

  • Platform Independence: រាល់កូដទាំងអស់ត្រូវបាន compile ទៅជា bytecode ហើយដំណើរការនៅលើ JVM នៅលើថ្នាលនីមួយៗ។
  • Memory Management: មានជាការលុបចោលនូវដំណើរការមួយចំនួនដែលកម្មវិធីលែងត្រូវការប្រើដោយស្វ័យប្រវត្តិ ដើម្បីការពារកម្មវិធីដំណើរការហួសសមត្ថភាព។
  • Security: មានសុវត្ថិភាព និងមានប្រភេទទិន្នន័យត្រឹមត្រូវ។
  • Community & Ecosystem: មាន Community ធំនិង Libraries ច្រើន។
  • Backward Compatibility: រាល់កូដទាំងអស់ ទោះសរសេរកូដតាំងពីជំនាន់ណាក៏ដោយ ក៏អាចដំណើរនៅលើ JVM ជំនាន់ថ្មីៗបានដែរ។

តើសព្វថ្ងៃគេប្រើប្រាស់ភាសា Java នៅកន្លែងណាខ្លះ?

Java ត្រូវបានប្រើប្រាស់នៅគ្រប់ទីកន្លែង៖

  • Enterprise Applications: Spring Framework, Jakarta EE (Java EE)
  • Mobile Apps: Android
  • Big Data & Cloud: Hadoop, Spark
  • Embedded Systems: Smart cards, IoT devices
  • Financial Systems: High-performance trading platforms និង bank backends
  • Scientific Applications: Simulations and modeling

អនាគតនៃភាសា Java

ចាប់តាំងពីឆ្នាំ ២០១៧ មក Java បានអនុវត្តនូវវដ្តនៃការចេញផ្សាយរយៈពេល៦ខែម្តង ដោយធានានូវការធ្វើបច្ចុប្បន្នភាពជាប្រចាំ។ កំណែដែលអាចប្រើរយៈពេលវែង (LTS) រួមមានដូចជា Java 8, 11, 17, និង 21។ គម្រោងថ្មីដូចជា Project Loom, Project Panama, និង Project Valhalla សន្យាថានឹងធ្វើឲ្យ Performance កាន់តែប្រសើរជាងមុន និងធ្វើឲ្យប្រសើរនូវ Native Interop និង Concurrency Models។

សរុបសេចក្តី

សរុបមក ប្រវត្តិរបស់ភាសា Java វាមិនមែនគ្រាន់តែនិយាយអំពីកូដតែមួយនោះទេ គឺវានិយាយអំពីរឿងខ្សែជីវិតរបស់មនុស្សដែលបានបង្កើតនូវគំនិតថ្មីៗដើម្បីធ្វើឲ្យអនាគតនៃកម្មវិធីកាន់តែល្អប្រសើរ។ ហើយការធ្វើដំណើរដ៏សែនវែងឆ្ងាយមួយនេះគឺតែបន្តទៅមុខជានិច្ច មើលមិនឃើញថ្ងៃក្រោយអ្នកអាចនឹងចូលរួមក្នុងដំណើរមួយនេះ។

អរគុណសម្រាប់ការអាននូវអត្ថបទនេះតាំងពីដើមរហូតដល់ចប់ បើសិនជាមានពាក្យពេចន៍សរសេរទៅខុសឆ្គងត្រង់ប្រការណាមួយ សូមមេត្តាអធ្យាស្រ័យ🙏