តើកត្តាអ្វីខ្លះ នាំឲ្យបរាជ័យលើវិស័យ IT សម្រាប់អ្នកសរសេរកូដឬ Programmer កំឡុងពេលរៀន
0 Comments
តើកត្តាអ្វីខ្លះ នាំឲ្យបរាជ័យលើវិស័យ IT សម្រាប់អ្នកសរសេរកូដឬ Programmer កំឡុងពេលរៀន
- ខ្វះការអនុវត្តន៍ (Lack of Practice) គ្រាន់តែអាន ឬមើលវីដេអូមិនគ្រប់គ្រាន់ទេ។ ការសរសេរកូដជារឿយៗនឹងជួយឲ្យយល់ច្បាស់ពី logic និង syntax។
- បាត់បង់គោលដៅ (No Clear Goal or Plan) រៀនមិនមានផែនការដាច់ខាតនឹងធ្វើឲ្យច្របូកច្របល់ និងជួបភាពធុញទ្រាន់។ ត្រូវដឹងថាត្រូវរៀនអ្វី ជាដំណាក់កាល។
- រៀនភាសាជាច្រើនពេកពេលដើម (Too Many Languages Too Soon) បើចាប់ផ្ដើមជាមួយភាសាជាច្រើននឹងធ្វើឲ្យកង្វះជំនាញលើភាសាមួយ។ ជ្រើសភាសាមួយដូចជា Python, JavaScript ឬ C# ជាដើម។
- មិនយល់ពីមូលដ្ឋាន (Weak in Fundamentals) មិនយល់គ្រឹះដូចជា variables, loops, functions, data structures នឹងធ្វើឲ្យពិបាកចូលទៅកាន់ថ្នាក់ខ្ពស់ជាងនេះ។
- តែចាំជួយ / តែចាំពួកគេបង្ហាញ (Overreliance on Tutorials) តែអនុវត្តតាម Tutorial មិនបានឯករាជ្យ ឬមានភាពជាម្ចាស់ការទេ។ ត្រូវសាកល្បងជាមួយ project ផ្ទាល់ខ្លួន។
- ភ័យខ្លាច Bug និង Error (Fear of Debugging) ការប្រឈមនឹង error គឺជាផ្នែកនៃការសរសេរកូដ។ ចេះ debug គឺជាជំនាញសំខាន់។
- អត់អធ្យាស្រ័យ ឬអត់ធ្មត់ (Lack of Patience and Consistency) ការរៀន coding មិនមែនរត់ខ្លីឬលឿននោះទេ។ ត្រូវអធ្យាស្រ័យ និងអត់ធ្មត់ និងបន្តរៀនជាប្រចាំ។
- មិនសុំជំនួយ (Not Asking for Help) បើខ្វះការសួរឧទាហរណ៍ក្នុង Group, Stack Overflow, Reddit, Discord… នឹងធ្វើឲ្យជាប់គាំងយូរ។
- មិនធ្វើ Projects (No Practical Projects) Project ជួយអភិវឌ្ឍន៍ជំនាញ, ចំណេះដឹង, និងសម្រេចថាគេបានយល់ពិតៗ ឬអត់។
- បាត់បង់ចំណង់ចំណូលចិត្ត (Lost Motivation) ប្រសិនបើមិនមានគន្លឹះ ឬបំណងចង់ឈានទៅជាអ្នកអាជីព IT នឹងងាយបោះបង់ពាក់កណ្តាលផ្លូវ។
ចុះដំណោះស្រាយ?
តាមខ្ញុំ៖ Telegram Channel: https://t.me/codeslaver Telegram Group: https://t.me/codeslaverkh Facebook Page: https://web.facebook.com/codeslaverkhofficial Website: https://codeslaver.cloud/