Microservice (ម៉ាយក្រូសឺវីស) មិនមែន Microsoft Word Excel ទេ 🥹🥲😂
Microservice គឺជាវិធីសាស្រ្តក្នុងការរចនាប្រព័ន្ធ software ឬ application ដោយបំបែកវាជា សេវាកម្មតូចៗច្រើន ដែលអាចដំណើរការផ្សេងៗគ្នា ប៉ុន្តែអាចទំនាក់ទំនងគ្នាតាមរយៈ API (សម្រាប់ឧ. HTTP, gRPC, Message Queue)។

👉 គន្លឹះសំខាន់ៗរបស់ Microservice៖
- Independent (ឯករាជ្យ) មួយ service មិនពឹងផ្អែកជាផ្ទាល់លើ service ផ្សេងទេ។ អាច Deploy និង Update ដោយឡែកបាន។
- Small & Specific (តូច និងផ្តោតទៅលើមុខងារមួយ) មួយ microservice មានតួនាទីច្បាស់ៗ (ឧ. Auth Service, Payment Service, Notification Service)។
- Communication (ទំនាក់ទំនងតាម API) Service ទាំងអស់និយាយគ្នាតាម REST API, gRPC ឬ Messaging system (Kafka, RabbitMQ…)។
- Scalability (ពង្រីកបានងាយ) អាចពង្រីកតែ service មួយដែលត្រូវការ (ឧ. scale Notification Service ប៉ុណ្ណោះ) មិនចាំបាច់ពង្រីកទាំងប្រព័ន្ធ។
- Technology Diversity (ប្រើបច្ចេកវិទ្យាផ្សេងៗបាន) មួយ service អាចសរសេរដោយ Node.js, មួយទៀត Java, មួយទៀត Python តាមដែលក្រុមត្រូវការ។ 📌 ឧទាហរណ៍ • ក្នុង App មួយមាន៖ • User Service → គ្រប់គ្រងអ្នកប្រើ • Order Service → គ្រប់គ្រងការបញ្ជាទិញ • Payment Service → គ្រប់គ្រងការទូទាត់ • Notification Service → ផ្ញើសារ SMS/Email ប្រសិនបើ Payment Service មានបញ្ហា វាមិនប៉ះពាល់ទៅកាន់ User Service ឬ Order Service ទេ។