តើAI មានផលវិបាកអ្វីខ្លះដល់សង្គម? ជាពិសេសសម្រាប់មនុស្សស្រី

0 Comments

តើAI មានផលវិបាកអ្វីខ្លះដល់សង្គម? ជាពិសេសសម្រាប់មនុស្សស្រី

ផលវិបាក AI ទៅលើសង្គម (General) ការផលិតព័ត៌មានក្លែងក្លាយ (Fake News & Deepfake) អាចបង្កើតវីដេអូ/សំឡេង/រូបភាពក្លែងធ្វើដូចជាមនុស្សពិត បណ្តាលឱ្យមានការយល់ច្រឡំ ឬការបំភាន់មតិសាធារណៈ។ ការបាត់បង់ការជឿទុកចិត្តក្នុងព័ត៌មាន ពេល AI អាចបង្កើតរូបភាព និងសំឡេងដូចពិត មនុស្សនឹងមិនដឹងថាអ្វីគឺពិត ឬក្លែងទៀតទេ → បណ្តាលឱ្យបាត់បង់សុវត្ថិភាពព័ត៌មាន (Information Trust Crisis)។ ឥទ្ធិពលលើការងារ និងសេដ្ឋកិច្ច ការងារខ្លះៗអាចត្រូវបានជំនួសដោយ AI → ប៉ះពាល់ដល់អ្នកធ្វើការដោយដៃ ឬមុខរបរដែលអាស្រ័យលើការងារចំណាយពេល។ គ្រោះថ្នាក់ខាងច្បាប់ (Legal Gap) ច្បាប់នៅតែមិនទាន់បិទបាំងអំពើប្រើប្រាស់ AI ខុសគោលបំណង → អ្នកប្រើប្រាស់អាចប្រើវាទៅក្នុងទិសដៅអវិជ្ជមានដោយមិនព្រមទទួលខុសត្រូវ។ Image

😐😐 គ្រោះថ្នាក់ពិសេសសម្រាប់ មនុស្សស្រី ១​ Deepfake រូបភាពមិនពិត ឬរូបអាក្រាតក្លែងក្លាយ AI អាចយកមុខមនុស្សស្រីទាក់ទងពីរូបសង្ស័យ ឬរូបសង្គ្រោះ ដើម្បីបង្កើតជា រូបDeepFake (Pornographic Deepfake) ដែល មិនមែនជារូបពិត។ → បណ្តាលឲ្យមានការបំពានលើឥទ្ធិពលផ្ទាល់ខ្លួន និងកេរ្តិ៍ឈ្មោះ (Digital Harassment & Reputation Damage)។ ២ ការបំពានឯកជនភាព (Privacy Violation) រូបធម្មតាៗពី Facebook ឬ TikTok អាចត្រូវបានយកទៅបំលែងជារូបមិនសម → ប៉ះពាល់ដល់កិត្តិយស។ ៣ Cyberbullying និងការបង្ខិតបង្ខំ (Blackmail) មានករណីក្នុងពិភពលោក ដែលអ្នកប្រើ AI បង្កើតរូបអាក្រក់ដើម្បីគំរាមកំហែងឲ្យបង់លុយ ឬធ្វើអ្វីមួយ។ ជាពិសេសក្មេងស្រី ឬនារីដែលមិនបានបង្កើតមាតិកាទាំងនោះ តែជួបបញ្ហាកេរ្តិ៍ឈ្មោះធ្ងន់ធ្ងរ។ ៤ បង្កើតសម្ពាធផ្លូវចិត្ត និងសង្គម Deepfake អាចបណ្តាលឲ្យមានការថប់បារម្ភ ការស្លុតខ្លួន ការបាត់បង់ការងារ ឬសម្ពាធចិត្តធ្ងន់ធ្ងរ។

តើត្រូវការអ្វីសម្រាប់ការការពារ? 1 ច្បាប់ប្រឆាំង Deepfake ត្រូវបានដាក់ច្បាប់ក្នុងប្រទេសខ្លះៗរួចហើយ (Japan, EU, USA) → ប្រទេសកម្ពុជាក៏គួរតែរៀបចំច្បាប់បែបនេះផងដែរ ក៏ដោយសារឥឡូវនេះ AI កំពុងវៃលុក។ 2 ក្រុមហ៊ុនបច្ចេកវិទ្យា ត្រូវត្រួតពិនិត្យ និងផ្តល់ឧបករណ៍ បង្កើត watermark ឬ AI ដែលអាចស្គាល់ថារូបនេះត្រូវបានបំលែង។ 3 ការអប់រំប្រើប្រាស់ AI ដោយមានសុចរិតធម៌ (AI Ethics Education) ដើម្បីបង្កើតវប្បធម៌ប្រើប្រាស់ AI ដោយគោរពសិទ្ធិមនុស្ស។

អរគុណ និងសូមប្រុងប្រយ័ត្ន

តាមខ្ញុំ៖ Telegram Channel: https://t.me/codeslaver Telegram Group: https://t.me/codeslaverkh Facebook Page: https://web.facebook.com/codeslaverkhofficial Website: https://codeslaver.shop/