ហេតុអ្វីអ្នកគួរសាកល្បងបង្កើត Telegram Bot? ចម្លើយមាននៅក្នុងអត្ថបទ

2 Comments

ហេតុអ្វីអ្នកគួរសាកល្បងបង្កើត Telegram Bot? ចម្លើយមាននៅក្នុងអត្ថបទ

ខ្ញុំបានបង្កើត Telegram Bot មួយមានឈ្មោះថា សម្លេង Srt គឺជា Bot ដែលធ្វើការប្រែសម្លេងនិយាយខ្មែរទៅជាអក្សររត់សម្រាប់ប្រើក្នុងកម្មវិធីកាត់តដូចជា Capcut, Davinci Resolve ជាដើម។

👉 https://t.me/khmer_cc_tool_bot

Image

ហេតុផលដែលខ្ញុំបង្កើតវាឡើងព្រោះតែខ្ញុំមិនចង់ចំនាយពេលទៅលើការសរសេរអក្សររត់ (closed caption)។ មុខពេលដែលខ្ញុំអភិវឌ្ឍ Telegram Bot នេះ ខ្ញុំបានធ្វើការបង្កើតវាជា Gradio UI សម្រាប់ប្រើខ្លួនឯងដោយយក Python មកសរសេរភ្ជាប់ជាមួយ Library Speech Recognition, KFA (Khmer Force Aligner) ដែលទទួលបានពាក្យត្រូវចំនួន ៧០ភាគរយ។ តែក្រោយមក Google បានដាក់នៅ Gemini A.I ដែលមានសមត្ថភាពអាចធ្វើការប្រែសម្លេងទៅជាអក្សរបាន។ តែលិទ្ធផលរបស់ Gemini គឺមិនទាន់អាចយកមកប្រើការបានទេទោះបីជាពាក្យបកត្រូវច្រើនក៏ដោយ (90%)។ ដូច្នេះខ្ញុំបានកែឆ្នៃវាដោយធ្វើការរួមបញ្ចូលនៅ KFA (Khmer Force Aligner) ដោយធ្វើការយកនៅអក្សរដែលបានពី Gemini និងសម្លេងនិយាយយកទៅដាក់ក្នុង KFA ដើម្បីឲ្យវាធ្វើការកាត់ពាក្យឲ្យត្រូវតាមវិនាទីនិយាយហើយបម្លែងវាទៅជា .Srt ចុងក្រោយគេ។ គ្រប់យ៉ាងគឺអាចប្រើការបានហើយតែធ្វើម៉េចយើងអាចឲ្យអ្នកផ្សេងប្រើបានផងដែរ? ជំរើសទី១ដែលលោតនៅក្នុងខួរក្បាលខ្ញុំគឺជា Telegram bot។

មូលហេតុអ្វីបានជាខ្ញុំជ្រើសយក Telegram Bot?

Image ក្រៅពីភាពងាយស្រួលក្នុងការអភិវឌ្ឍ ខ្ញុំសូមលើកយកហេតុផលសំខាន់ៗចំនួន ៣ ដែលធ្វើឲ្យ Telegram Bot ក្លាយជាជម្រើសដ៏ល្អបំផុតសម្រាប់គម្រោងរបស់ខ្ញុំ ក៏ដូចជាគម្រោងរបស់អ្នកដែរ។

មូលហេតុ៣ធំៗនោះគឺ៖

  • អ្នកប្រើប្រាស់មិនត្រូវការ Login ឬ Register នេះគឺជាចំណុចខ្លាំងបំផុតមួយ។ នៅក្នុងយុគសម័យដែលមនុស្សគ្រប់គ្នាមានគណនីច្រើនស្អេកស្កះ ការតម្រូវឲ្យអ្នកប្រើប្រាស់បង្កើតគណនីថ្មីមួយទៀតដើម្បីប្រើសេវាកម្មរបស់យើង គឺជាឧបសគ្គដ៏ធំ។ ជាមួយនឹង Telegram Bot អ្នកប្រើប្រាស់គ្រាន់តែស្វែងរកឈ្មោះ Bot របស់អ្នក ហើយចាប់ផ្តើមប្រើភ្លាមៗ។ វាលុបបំបាត់ចុះឈ្មោះដ៏ស្មុគស្មាញ ធ្វើឲ្យអ្នកប្រើប្រាស់ទទួលបានបទពិសោធន៍រលូនតាំងពីដំបូង។

  • មិនត្រូវការចំណាយលើ Domain Name និង Hosting ប្រសិនបើយើងបង្កើតជាគេហទំព័រ (Website) យើងត្រូវចំណាយលុយទិញឈ្មោះ Domain (e.g., myservice.com) ហើយត្រូវជួល Hosting ឬ Server ដើម្បីឲ្យគេហទំព័រនោះដំណើរការ។ ចំណាយទាំងនេះអាចជាបន្ទុកសម្រាប់គម្រោងផ្ទាល់ខ្លួន ឬគម្រោងសាកល្បង។ ប៉ុន្តែសម្រាប់ Telegram Bot វិញ Interface របស់វាគឺមានស្រាប់ក្នុងកម្មវិធី Telegram។ យើងគ្រាន់តែត្រូវការកន្លែងតូចមួយសម្រាប់ Run Code (Backend) របស់យើងប៉ុណ្ណោះ ដែលមានជម្រើសឥតគិតថ្លៃជាច្រើនសម្រាប់គម្រោងតូចៗ។ ចំណាំបើសិនជា Bot ប្រើ webhook គឺយើងត្រូវតែប្រើ Domain hosting ឬ Ngrok សម្រាប់ testing វា។

  • លឿនរហ័សទទួលបានលទ្ធផលភ្លាមៗ ដំណើរការទាំងមូលកើតឡើងនៅក្នុងផ្ទាំងសន្ទនា (Chat Interface) តែមួយ។ អ្នកប្រើប្រាស់គ្រាន់តែបញ្ជូន File ឬសារទៅកាន់ Bot ហើយ Bot នឹងឆ្លើយតបមកវិញជាមួយនឹងលទ្ធផល។ វាមានលក្ខណៈដូចជាការជជែកជាមួយមិត្តភក្តិម្នាក់ ដែលធ្វើឲ្យការប្រើប្រាស់មានភាពងាយស្រួល និងរហ័ស។ មិនចាំបាច់មានការបើកវែបសាយថ្មី ឬរៀនប្រើ Interface ស្មុគស្មាញនោះទេ។

ដែនកំណត់ដែលគួរយល់ដឹង (Limitation)

Image

ទោះបីជាមានចំណុចល្អច្រើនយ៉ាងក៏ដោយ Telegram Bot ក៏មានដែនកំណត់របស់វាដែរ ដែលយើងត្រូវពិចារណាមុននឹងសម្រេចចិត្តបង្កើតវា។ ដែនកំណត់ចម្បងសម្រាប់ Bot របស់ខ្ញុំគឺទាក់ទងនឹងទំហំឯកសារ (File Size)៖

  • Bot អាចទាញយក (Download) ឯកសារដែលអ្នកប្រើប្រាស់ផ្ញើមកបានត្រឹមទំហំ 20MB ប៉ុណ្ណោះ។ នេះមានន័យថា ប្រសិនបើអ្នកប្រើប្រាស់ផ្ញើសម្លេង ឬវីដេអូដែលមានទំហំធំជាង 20MB នោះ Bot របស់យើងនឹងមិនអាចដំណើរការ File នោះបានទេ។
  • Bot អាចបញ្ជូន (Upload) ឯកសារទៅកាន់អ្នកប្រើប្រាស់វិញបានរហូតដល់ទំហំ 50MB។ នេះជាចំណុចល្អប្រសិនលទ្ធផលដែលយើងបង្កើត (ដូចជា File .srt) មានទំហំតូច តែអាចជាបញ្ហាប្រសិន Bot របស់អ្នកត្រូវបង្កើតជា File វីដេអូ ឬ File ធំៗផ្សេងទៀត។
  • KFA ត្រូវការកម្លាំងមាស៊ីនខ្លាំងដែលអាចធ្វើការ run A.I (ONNX Runtime) បាន។ នេះជាផលវិបាកមួយដែលយើងត្រូវចំនាយ VPS ដើម្បីឲ្យវាដំនើរការនូវឯកសារបាន។

សម្រាប់ Bot សម្លេង Srt ដែនកំណត់ 20MB នេះមានន័យថាវាស័ក្តិសមបំផុតសម្រាប់វីដេអូខ្លីៗ ឬសំឡេងដែលមានថិរវេលាមិនវែងពេក។

តើត្រូវចាប់ផ្តើមពីត្រង់ណា?

ប្រសិនបើអ្នកចាប់អារម្មណ៍ចង់បង្កើត Telegram Bot ផ្ទាល់ខ្លួន ខាងក្រោមនេះជាជំហានគោលៗដែលអ្នកអាចអនុវត្តតាម៖

  1. ស្វែងរក BotFather៖ នៅក្នុងកម្មវិធី Telegram សូមស្វែងរក Bot ដែលមានឈ្មោះថា @BotFather។ វាគឺជា Bot ផ្លូវការរបស់ Telegram សម្រាប់គ្រប់គ្រង Bot ទាំងអស់។
  2. បង្កើត Bot ថ្មី៖ ប្រើពាក្យបញ្ជា /newbot នៅក្នុងការសន្ទនាជាមួយ BotFather។ អ្នកនឹងត្រូវតម្រូវឲ្យដាក់ឈ្មោះ (Display Name) និងឈ្មោះអ្នកប្រើប្រាស់ (Username) សម្រាប់ Bot របស់អ្នក។
  3. ទទួលបាន API Token៖ បន្ទាប់ពីបង្កើតបានសម្រេច BotFather នឹងផ្តល់ឲ្យអ្នកនូវលេខកូដសម្ងាត់មួយដែលគេហៅថា API Token។ សូមរក្សាទុក Token នេះឲ្យបានល្អ ព្រោះវាប្រៀបដូចជាសោរសម្រាប់ឲ្យ Code របស់អ្នកអាចគ្រប់គ្រង Bot បាន។
  4. សរសេរកូដ (Backend Logic)៖ នេះគឺជាផ្នែកស្នូល។ អ្នកអាចជ្រើសរើសភាសាសរសេរកូដណាមួយដែលអ្នកចេះ ដូចជា Python, JavaScript (Node.js), Go, ឬ PHP។ អ្នកត្រូវសរសេរកម្មវិធីដើម្បីទទួលសារពី Telegram, ដំណើរការវាតាមអ្វីដែលអ្នកចង់បាន (ដូចករណីរបស់ខ្ញុំគឺការបំប្លែងសម្លេង) ហើយបន្ទាប់មកបញ្ជូនលទ្ធផលត្រលប់ទៅអ្នកប្រើប្រាស់វិញ។ មាន Library ជាច្រើនដែលអាចជួយសម្រួលការងារនេះដូចជា python-telegram-bot សម្រាប់ Python ឬ node-telegram-bot-api សម្រាប់ Node.js។
  5. ដាក់ឲ្យដំណើរការ (Deploy)៖ បន្ទាប់ពីសរសេរកូដរួចរាល់ អ្នកត្រូវយកកូដនោះទៅដាក់ឲ្យដំណើរការនៅលើ Server ណាមួយដែលអាចភ្ជាប់អ៊ីនធឺណិតបាន 24/7។ អ្នកអាចប្រើប្រាស់សេវាកម្ម Cloud ដូចជា Heroku, Render, Railway, Cloudflare worker, ឬ DigitalOcean VPS។

សេចក្តីសន្និដ្ឋាន

ការបង្កើត Telegram Bot គឺជាវិធីសាស្រ្តដ៏អស្ចារ្យមួយក្នុងការធ្វើឲ្យគំនិតរបស់អ្នកក្លាយជាផលិតផលដែលអាចប្រើការបានយ៉ាងឆាប់រហ័ស ដោយមិនចាំបាច់ចំណាយច្រើន និងមិនទាមទារឲ្យអ្នកប្រើប្រាស់ឆ្លងកាត់ចុះឈ្មោះដ៏ស្មុគស្មាញ។ ពីបទពិសោធន៍របស់ខ្ញុំក្នុងការបង្កើត "សម្លេង Srt" ខ្ញុំយល់ឃើញថាវាជាចំណុចចាប់ផ្តើមដ៏ល្អសម្រាប់Developer ចង់បង្កើត tool សម្រាប់ខ្លួនឯង ឬចែករំលែកទៅកាន់អ្នកផ្សេងឲ្យប្រើផងដែរ។

ប្រសិនបើអ្នកមានគំនិតចង់ដោះស្រាយបញ្ហាប្រចាំថ្ងៃណាមួយ សាកល្បងគិតមើលថាតើវាអាចធ្វើទៅបានតាមរយៈ Telegram Bot ដែរឬទេ? បើមានសូមកុំចាំយូរ

លទ្ធផលប្រែសម្លេង

Image

បង្កើត Caption ជាភាសាខ្មែរសម្រាប់ផុសនៅលើ Social Media

Image

អានហើយអាចចូលមើល Bot បាន 👉 https://t.me/khmer_cc_tool_bot

Ramy
Ramy commented

Creating a mini web app can be a great way to enhance the user experience. Opening it through a mini web app adds convenience and accessibility.

Chab Maisa
Chab Maisa commented

amazing work b 🙌🙌