ការរៀនដោយខ្លួនឯងវាជារឿងចំបាច់បំផុតសម្រាប់ Programmer គ្រប់រួម
ការរៀនដោយខ្លួនឯងវាជារឿងចំបាច់បំផុតសម្រាប់ Programmer គ្រប់រួម។ គ្រប់យ៉ាងចាំផ្តើមដោយពាក្យថា Whatនិង How។
ឧទាហរណ៍៖
How to install Php in ubuntu?
How can I convert bootstrap to tailwind?
How to sleep 8 hours in 2 hours? (lol just kidding)
What is Php?
What is Node js?
What is Django?
អូខេចូលមកដល់ការរៀនខ្លួនឯង។ ដើម្បីរៀនអ្វីមួយយើងត្រូវតែដាក់គោលដៅឲ្យបានច្បាស់លាស់ថាវាជា Short term ឬ Long term ។
Short term ហ្នឹងយ៉ាងម៉េចទៅ?
Short term គឺយើងរៀនអំពី ភាសាសរសេរកូដនិង Framework ក្នុងរយៈពេលខ្លី ដូចជារៀន Python, Javascript, React Js, laravel Framework ជាដើម។
ចំណែកឯ Long term វិញគឺយើងរៀនបង្កើត
- portfolio (React, Html, tailwind, Css, Javascript),
- project e-commerce Shopping (Django as Backend, frontend as React)
- School Attendance Checker ដោយមានមុខងារ ដឹងពីចំនួនសិស្សមករៀនថ្ងៃនេះប៉ុន្មាននាក់ អត់មកប៉ុន្មាននាក់ ហើយបង្រៀនដោយគ្រូណា និង រយៈពេលប៉ុន្មានយើងគួរទាក់ទងទៅអាណាព្យាបាលសិស្ស។ អញ្ចឹងយើងអាចបែងចែកថា Frontend គួរប្រើ React or Vue ដោយអាចឲ្យគ្រូកត់អវត្តមានសិស្សបានងាយស្រួល។ បង្កើត Cron-Job ដោយធ្វើការផ្ញើ Email ឬ Sms ទៅកាន់អាណាព្យាបាលសិស្សដោយបញ្ជាក់ថាសិស្សនេះអត់បានមករៀនច្រើនថ្ងៃហើយ។
- ដូចនេះ Backend យើងអាចប្រើ Nodejs + Express or Django + Celery និង Laravel(មានគ្រប់យ៉ាង Send mail, Cron job, background job)។
ពេលយើងរៀន Long termចប់ យើងអាចយកវាទៅដាក់ក្នង CV របស់យើងបាន។ តើពេលណាទៅទើបយើងអាចសួរគេបាន? ពេលដែលយើងរកចម្លើយលែងឃើញ រកមិនឃើញក្នុង Internet មិនដឹងដោះស្រាយយ៉ាងម៉េច គឺយើងអាចទៅសួររៀមច្បង អ្នកដែលគាត់ចេះច្រើនជាងយើង គ្នាយើង និង Group នៅលើFacebook។ របៀបដែលយើងសួរគួរចាប់ផ្តើមពីពាក្យ "សួស្តីបង តើបងទំនេរអត់? អាចជួយប្អូនពន្យល់ប្អួនទាក់ទងហ្នឹង Django Celery បានទេ?" ហាមសួរបែប "hello, hi bro can you help me?" វាចេញមកមិនសមរម្យនឹងឲ្យគេជួយ។ កុំឲ្យសោះសួររបៀបផ្ចាញ់ផ្ចារ ព្រោះថ្ងៃក្រោយយើងបិតផ្លូវខ្លួនឯងទេ។ សរុបមកវិញ Self learning មិនមែនន័យថាយើងរៀនមិនអាចសួរគេបានទេ តែយើងសួរនៅពេលដែលយើងទាល់គំនិតគិតមិនចេញ។